Welcome !
Home ទំព័រដើម
ឆ្នេរខ្សាច់ក្បាលកោះ
ឆ្នេរសុខសាន្ត
ចំការស្នេហ៍
តំបន់កម្សាន្តផ្សេងទៀត
ប្លុក ជជែកកម្សាន្ត
អំពីយើងខ្ញុំ
ពត៌មាន អំពីផែនទី
ចំការស្នេហ៍ Silk Island
ចំការស្នេហ៍ ជាតំបន់ទាក់ទាញទេសចរមួយនៅលើកោះតូចនៅនោះ បុគ្គលិកដ៏រួសរាយរាក់ទាក់របស់ពួកគេ នឹងពន្យល់អ្នកពីរបៀបផលិតសូត្រ អ្នកអាចមើលឃើញសត្វដង្កូវនាងក្លាយជាសំបុកនាងដែលផលិតនូវសសៃសូត្រ និងការត្បាញសសៃសូត្រដោយដៃរហូតក្លាយទៅជាក្រណាត់ ឬសំពត់ ហើយដាក់បង្ហាញនៅក្នុងហាងតូចមួយរបស់ពួកគេសម្រាប់អ្នកធ្វើការទិញ។
នៅលើផ្ទៃដីទំហំ៤ហិចតា អ្នកមិនត្រឹមតែអាចមើលឃើញពីដំណើរការផលិតចេញនូវផលិតផលសូត្រប៉ុណ្ណោះទេ អ្នកក៏អាចរីករាយជាមួយនឹងទេសភាពនៃតំបន់ជនបទ និងទន្លេ ដែលអនុញ្ញាតិឲ្យអ្នករំដោះខ្លួនចេញពីភាពអ៊ូអរនៃទីក្រុងនាពេលនេះ។ ខណៈពេលដែលកំពុងតែរីករាយនឹងទេសភាពដ៏អស្ចារ្យ និងខ្យល់អាកាសដ៏បរិសុទ្ធ អ្នកក៏អាចធ្វើការកម្មង់នូវម្ហូបអាហាររបស់ពួកគេផងដែរ។ ពួកគេមានម្ហូបធម្មតាសម្រាប់អ្នកធ្វើការកម្មង់ ដូចជាបាយឆា មីឆា មាន់ ក៏ដូចជាម្ហូបបួសផងដែរ។
ដើម្បីទៅកាន់ទីនោះ អ្នកអាចធ្វើដំណើរតាមរយៈរ៉ឺម៉កតុកតុក / តាក់ស៊ីទៅកាន់ផែនៅក្បែរស្ពានជ្រោយចង្វារ (ចម្ងាយ៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ) ហើយធ្វើការជិះទូកឆ្លងកាត់ទន្លេ និងបន្តទៅកាន់កោះដាច់ដោយ រ៉ឺម៉កតុកតុក។ នៅលើកោះដាច់ អ្នកអាចមើលឃើញស្លាកសញ្ញាទៅកាន់ចំការស្នេហ៍ដោយងាយ។
សំបុត្រចូល៖ ១ដុល្លារសម្រាប់ជនបរទេស និង២០០០រៀលសម្រាប់ប្រជាជនកម្ពុជា។ តម្លៃអប្បបរមាក្នុងម្នាក់សម្រាប់អាហារ គឺ៥ដុល្លារ។
*Ad:
Get 100$/click on your paypal money. Click here to get now
*Ad:
Get 5$/visit Online When your visit click here
ពត៌មានអំពីចំនួនអ្នកចូលទស្សនា
WwW.KohDach.Cf
..
ប្រវត្តិចូលទស្សនារបស់អ្នក
Admin Koh Dach
√ រក្សាសិទ្ធ © ២០១៥~២០១៦
√ រចនាដោយ : Admin កោះដាច់™
√ អរគុណ : XtGem.Com
√ In : ប្រទេសកម្ពុជា
Log in
Old school Easter eggs.